ទំនងកម្ពុជា-កូរ៉េ ជាពិសេសវិស័យកងទ័ព កាន់តែទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត

FN ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងអមដោយវត្តមាន របស់អនុព័ន្ធយោធានៃសាធារណកូរ៉េទាំងចាស់ និងថ្មីចំនួន ០២រូប ដើម្បីណែនាំខ្លួន និងជម្រាបលា។ ថ្លែងក្នុងជំនួបនេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការបន្តថែរក្សានិរន្តរភាពនៃទំនាក់ទំនងដ៏ល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធា ដូចដែលកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានខិតខំអនុវត្តកិច្ចការជាច្រើន និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាកន្លងមកនេះ។ លោកឧត្តមសេនីយ៍ឯក ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ជាមួយនឹងការគាំទ្ររបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកូរ៉េនៅកម្ពុជា ទំនាក់ទំនងកម្រិត កងទ័ពជើងគោក នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត ជាពិសេសការបង្កើនទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។ ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូត បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងការភ្ជាប់ចំណងការទូតផ្លូវការឡើងវិញ រវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ផ្តើមចេញមូលដ្ឋាននេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ … Continue reading ទំនងកម្ពុជា-កូរ៉េ ជាពិសេសវិស័យកងទ័ព កាន់តែទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត